Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ខ្លួនពឹងខ្លួន
- បទពាក្យ៩ បែបជាប់ទង -
| ១- | ធាតុជាមេ | ទ្វេរហ័ស | ចាស់មានខ្លឹម |
| ពេលតម្រឹម | ត្រឹមត្រូវម៉ោង | តោងទៀងទាត់ | |
| គ្រប់វេលា | ជារហូត | ស្រូតមិនភ្លាត់ | |
| ថ្លៃមុខមាត់ | ធាត់ធំការ | ផ្សារនាទី ។ | |
| ២- | ខ្លួនពឹងខ្លួន | ក្បួនព្រះចែង | ថ្លែងអប់រំ |
| អ្នកតូចធំ | ជុំជឿជិត | ពិតសម្ភី | |
| ចាំគេជួយ | ព្រួយមិនហើយ | ត្រើយនាទី | |
| ប្រឹងម្នាម្នី | ស៊ីតាមប៉ង | ឆ្លងដល់ត្រើយ ។ | |
| ៣- | យឺតដំណើរ | ដើរអ៊ីតអ៊ាក | ងាកឡេះឡោះ |
| ខូចខ្ចាយខ្ចោះ | អស់ទំនុក | ទុក្ខមិនស្បើយ | |
| ពឹងពាក់គេ | ទ្វេទាក់ទិន | មិនល្ហែល្ហើយ | |
| ខ្វះពូកខ្នើយ | កើយដុំថ្ម | ក្រមិនគិត ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



