Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
សំអាងមិនចេះចប់
- បទពាក្យ៧ -
| ១- | ស៊ីច្រើនដេកច្រើនមិនប្រសើរ | មិនគិតមិនដើរកម្ជិលផេះ |
| សំអាងហេតុផលពុករបេះ | មិនដឹងមិនចេះគំនិតរាក់ ។ | |
| ២- | មិនទៅធ្វើការយល់ក្តៅខ្លាំង | ជួនយកភ្លើងអាំងយល់ត្រជាក់ |
| ជួនយល់យប់យូរដេកមិនភ្ញាក់ | យល់ក្តៅត្រជាក់ដេករហូត ។ | |
| ៣- | ហេតុផលយល់ខ្ជិលមិនចេះចប់ | សំណាងសំណប់តោងរបូត |
| សំណាងហូរចូលមិនប្រឹងស្រូត | រលូតរបូតអភ័ព្វប្រាណ ។ | |
| កុំខ្ជិលស្មុគស្មូរមិនបានការ | ខ្ជីខ្ជាអសារនាំអន្តរាយ | |
| កុំប្រាសមិត្តល្អនាំខ្វល់ខ្វាយ | កុំឱ្យខុសឆ្ងាយប្រាសចាកច្បាប់ ។ |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



