navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
សំអាងមិនចេះចប់
- បទពាក្យ៧ -
១- | ស៊ីច្រើនដេកច្រើនមិនប្រសើរ | មិនគិតមិនដើរកម្ជិលផេះ |
| សំអាងហេតុផលពុករបេះ | មិនដឹងមិនចេះគំនិតរាក់ ។ |
|
២- | មិនទៅធ្វើការយល់ក្តៅខ្លាំង | ជួនយកភ្លើងអាំងយល់ត្រជាក់ |
| ជួនយល់យប់យូរដេកមិនភ្ញាក់ | យល់ក្តៅត្រជាក់ដេករហូត ។ |
|
៣- | ហេតុផលយល់ខ្ជិលមិនចេះចប់ | សំណាងសំណប់តោងរបូត |
| សំណាងហូរចូលមិនប្រឹងស្រូត | រលូតរបូតអភ័ព្វប្រាណ ។ |
|
| កុំខ្ជិលស្មុគស្មូរមិនបានការ | ខ្ជីខ្ជាអសារនាំអន្តរាយ |
| កុំប្រាសមិត្តល្អនាំខ្វល់ខ្វាយ | កុំឱ្យខុសឆ្ងាយប្រាសចាកច្បាប់ ។ |