Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
លទ្ធផលសេពគប់មិត្ត
- បទពាក្យ៧ -
| ១- | សេពគប់មិត្តល្អពិតថ្លៃថ្លា | គាប់កាយវិការពាក្យមានន័យ |
| ល្អទាំងដួងចិត្តឈ្មោះប្រពៃ | ល្អិតល្អតាមវ័យពិតជាល្អ ។ | |
| ២- | មិត្តល្អរែងជួយគ្រាអាសន្ន | ជ្រោមជ្រែងបែរបន់ឱ្យបវរ |
| តោងតាមតាក់តែងមិត្តបន្ត | ស្នេហ៍ស្និទ្ធស្មោះសរកុសលស្នង ។ | |
| ៣- | បាបមិត្តទ្រុស្តសីលចិត្តមិនល្អ | កាយកាចបង្កពិសពុលផង |
| ពោលពាក្យមុសាល្បិចសាសង | បាបកម្មកន្លងទោសតែងតោង ។ | |
| ៤- | បាបមិត្តគិតគូរគៃលបលួច | ម្ចាស់ទ្រព្យគិតស្តួចឆ្លោះប្រហោង |
| ប្រហែសបាត់ទ្រព្យចាស់ថ្មីថ្មោង | ពាលពើតែងតោងល្បែងល្បិចកល ។ | |
| ៥- | ឆបោកកេងកិបគិតកែច្នៃ | លួចបានយល់ថ្លៃកម្រៃផល |
| បាបមិត្តសន្សំអកុសល | ទោសទណ្ឌបានផ្ដល់សល់ទុក្ខា ។ | |
| ៦- | សេពគប់បាបមិត្តពិតមិនល្អ | វិបត្តិបន្តរស់ខ្លោចផ្សា |
| រស់គ្មានមង្គលដូចមរណា | គួរគិតពិចារណ៍ការសេពគប់ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



