www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

លទ្ធផលសេពគប់មិត្ត

- បទពាក្យ៧ -
១- សេពគប់មិត្តល្អពិតថ្លៃថ្លា គាប់កាយវិការពាក្យមានន័យ
  ល្អទាំងដួងចិត្តឈ្មោះប្រពៃ ល្អិតល្អតាមវ័យពិតជាល្អ ។
២- មិត្តល្អរែងជួយគ្រាអាសន្ន ជ្រោមជ្រែងបែរបន់ឱ្យបវរ
  តោងតាមតាក់តែងមិត្តបន្ត ស្នេហ៍ស្និទ្ធស្មោះសរកុសលស្នង ។
៣- បាបមិត្តទ្រុស្តសីលចិត្តមិនល្អ កាយកាចបង្កពិសពុលផង
  ពោលពាក្យមុសាល្បិចសាសង បាបកម្មកន្លងទោសតែងតោង ។
៤- បាបមិត្តគិតគូរគៃលបលួច ម្ចាស់ទ្រព្យគិតស្តួចឆ្លោះប្រហោង
  ប្រហែសបាត់ទ្រព្យចាស់ថ្មីថ្មោង ពាលពើតែងតោងល្បែងល្បិចកល ។
៥- ឆបោកកេងកិបគិតកែច្នៃ លួចបានយល់ថ្លៃកម្រៃផល
  បាបមិត្តសន្សំអកុសល ទោសទណ្ឌបានផ្ដល់សល់ទុក្ខា ។
៦- សេពគប់បាបមិត្តពិតមិនល្អ វិបត្តិបន្តរស់ខ្លោចផ្សា
  រស់គ្មានមង្គលដូចមរណា គួរគិតពិចារណ៍ការសេពគប់ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖