Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
សាងមង្គល
- បទពាក្យ៧ -
| ១- | ស្មុគស្មាញឈឺចាប់ក្តៅក្រហាយ | រករឿងអត់បាយដេកមិនសុខ |
| ប្រមូលហេតុផលកក្តៅក្តុក | បង្កស្មាញស្មុគពេញអង្គប្រាណ ។ | |
| ២- | ពីនេះពីនោះមិនបានការ | ងងឹតអន្ធការសព្វទីឋាន |
| យល់ឃើញដូចម្តេចហាថាបាន | ស្តីគ្មានមូលដ្ឋាននាំអំពល់ ។ | |
| ៣- | ស្អប់ខឹងប្រឹងស្តីឱ្យធូរគិត | បាត់បង់អស់មិត្តដ្បិតមិនយល់ |
| អ្នករួមរស់រងអាប់មង្គល | រួមគ្នាវិលវល់កើតជម្លោះ ។ | |
| ៤- | សាងចិត្តឱ្យស្ងប់ចប់អំពល់ | ប្រយោជន៍និមលមានស័ក្តិយស |
| អត់ធន់ជាស្ពានឈានផុតគ្រោះ | សុខសាន្តបានរស់សាងមង្គល ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



