Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
រស់រីករាយ
- បទពាក្យ៧ -
១- | រួបរួមគ្នីគ្នាជាកម្លាំង | ខិតខំប្រណាំងសោយសុខា |
បែកសាមគ្គីគឺមរណា | ខ្សត់ខ្សោយខ្លោចផ្សារែងទុក្ខព្រួយ ។ | |
២- | សន្តោសប្រោសប្រាណអធ្យាស្រ័យ | អាឡោះអាល័យជ្រោមជ្រែងជួយ |
ប្រកែកប្រកាន់ស្ទាក់ស្ទើរស្ទួយ | បែកស្រាំប្រេះស្រួយបង់អាសា ។ | |
៣- | មានអាណិតក្រល្អប្រាកដ | មានរក្សាខ្សត់ល្អអស្ចារ្យ |
ប្រាជ្ញរក្សាខ្លៅសែនថ្លៃថ្លា | រួមរស់ហ៊ឺហាសន្តិភាព ។ | |
៤- | ស្រុះស្រួលសុខសាន្តបានស្ងប់ស្ងាត់ | ទុក្ខទោសខ្ចាយខ្ចាត់ផុតថោកទាប |
លូតលាស់រុងរឿងខ្ពស់មានលាភ | រុងរឿងរៀងរាបរស់រីករាយ ។ | |