www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

រស់រីករាយ

- បទពាក្យ៧ -
១- រួបរួមគ្នីគ្នាជាកម្លាំង ខិតខំប្រណាំងសោយសុខា
  បែកសាមគ្គីគឺមរណា ខ្សត់ខ្សោយខ្លោចផ្សារែងទុក្ខព្រួយ ។
២- សន្តោសប្រោសប្រាណអធ្យាស្រ័យ អាឡោះអាល័យជ្រោមជ្រែងជួយ
  ប្រកែកប្រកាន់ស្ទាក់ស្ទើរស្ទួយ បែកស្រាំប្រេះស្រួយបង់អាសា ។
៣- មានអាណិតក្រល្អប្រាកដ មានរក្សាខ្សត់ល្អអស្ចារ្យ
  ប្រាជ្ញរក្សាខ្លៅសែនថ្លៃថ្លា រួមរស់ហ៊ឺហាសន្តិភាព ។
៤- ស្រុះស្រួលសុខសាន្តបានស្ងប់ស្ងាត់ ទុក្ខទោសខ្ចាយខ្ចាត់ផុតថោកទាប
  លូតលាស់រុងរឿងខ្ពស់មានលាភ រុងរឿងរៀងរាបរស់រីករាយ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖