Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
មនុស្សគំរូ
- បទកាកគតិ -
១- | អ្នកគ្រប់គ្រងល្អ | ស្មោះយុត្តិធម៌ | ត្រឹមត្រូវឥតខ្ចោះ |
អត់ឱនមេត្តា | ករុណាដោយស្មោះ | ហេតុផលទាំងអស់ | |
ច្បាប់ជាមូលដ្ឋាន ។ | |||
២- | កាយចិត្តវាចា | សព្វទីឋានណា | ទន់ភ្លន់ថ្កើងថ្កាន |
គោរពគួរគាប់ | មានភ័ព្វក្សេមក្សាន្ត | បត់បែនតាមឋាន | |
ចូលស្ទឹងតាមបទ ។ | |||
៣- | មានសមត្ថភាព | តម្រូវរបៀប | កែច្នៃប្រាកដ |
បត់តាមវេលា | ល្អជាហ្មត់ចត់ | ព្យាយាមអំណត់ | |
បត់ទៅតាមកាល ។ | |||
៤- | ចង់ឃើញចង់ដឹង | ចង់យល់ដំណឹង | តូចធំអម្បាល |
ចំណាប់អារម្មណ៍ | ភិរម្យត្រកាល | ចិត្តត្រេកត្រអាល | |
ចង់ចេះធ្វើល្អ ។ | |||
៥- | វិជ្ជាចំណេះ | តោងចងចាំចេះ | ខ្ពង់ខ្ពស់បវរ |
សព្វឋានប្រទេស | ស្គាល់ចេះច្បាស់ល្អ | ទំនៀមតំណ | |
ដឹងសព្វទិសទី ។ | |||
៦- | ញាតិមិត្តពេញចិត្ត | ស្រឡាញ់អាណិត | រាប់រកមូលមីរ |
អំណត់អង់អាច | អំណាចនាទី | ល្អឯងគ្មានពីរ | |
ស័ក្តិយសឡើងធំ ។ | |||
៧- | ពេញសមត្ថភាព | រួមការខ្ពស់ទាប | នៅក្នុងសង្គម |
សព្វបរិស្ថាន | ថ្កើងថ្កានជួបជុំ | គេឯងនិយម | |
ជាមនុស្សគំរូ ។ | |||