navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
មនុស្សគំរូ
- បទកាកគតិ -
| ១- | អ្នកគ្រប់គ្រងល្អ | ស្មោះយុត្តិធម៌ | ត្រឹមត្រូវឥតខ្ចោះ |
| អត់ឱនមេត្តា | ករុណាដោយស្មោះ | ហេតុផលទាំងអស់ | |
| ច្បាប់ជាមូលដ្ឋាន ។ | |||
| ២- | កាយចិត្តវាចា | សព្វទីឋានណា | ទន់ភ្លន់ថ្កើងថ្កាន |
| គោរពគួរគាប់ | មានភ័ព្វក្សេមក្សាន្ត | បត់បែនតាមឋាន | |
| ចូលស្ទឹងតាមបទ ។ | |||
| ៣- | មានសមត្ថភាព | តម្រូវរបៀប | កែច្នៃប្រាកដ |
| បត់តាមវេលា | ល្អជាហ្មត់ចត់ | ព្យាយាមអំណត់ | |
| បត់ទៅតាមកាល ។ | |||
| ៤- | ចង់ឃើញចង់ដឹង | ចង់យល់ដំណឹង | តូចធំអម្បាល |
| ចំណាប់អារម្មណ៍ | ភិរម្យត្រកាល | ចិត្តត្រេកត្រអាល | |
| ចង់ចេះធ្វើល្អ ។ | |||
| ៥- | វិជ្ជាចំណេះ | តោងចងចាំចេះ | ខ្ពង់ខ្ពស់បវរ |
| សព្វឋានប្រទេស | ស្គាល់ចេះច្បាស់ល្អ | ទំនៀមតំណ | |
| ដឹងសព្វទិសទី ។ | |||
| ៦- | ញាតិមិត្តពេញចិត្ត | ស្រឡាញ់អាណិត | រាប់រកមូលមីរ |
| អំណត់អង់អាច | អំណាចនាទី | ល្អឯងគ្មានពីរ | |
| ស័ក្តិយសឡើងធំ ។ | |||
| ៧- | ពេញសមត្ថភាព | រួមការខ្ពស់ទាប | នៅក្នុងសង្គម |
| សព្វបរិស្ថាន | ថ្កើងថ្កានជួបជុំ | គេឯងនិយម | |
| ជាមនុស្សគំរូ ។ | |||


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



