Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ស្រវឹងលង់
- បទពាក្យ៩ បែបជាប់ទង -
| ១- | ស្រវឹងលង់ | វង្វេងឋាន | បានគេឯង |
| ជួយចាត់ចែង | សែងទប់គ្រា | ជាជំនួយ | |
| គក់ច្របាច់ | សាច់ឈាមស្លេក | ដេករំអួយ | |
| គ្មានគេជួយ | ព្រួយក្រឡាប់ | ផ្កាប់ផែនដី ។ | |
| ២- | ស្រវឹងល្មម | ទ្រមកម្លាំង | ខ្លាំងក្រេវក្រោធ |
| ស្តីមិនកោត | ឆោតប៉ះពាល់ | រាល់សម្តី | |
| ប៉ះច្រើនដង | ឆ្លងកំហឹង | ប្តឹងផ្តល់ក្តី | |
| ល្អគប្បី | ខ្លីវែងគិត | ជិតឆ្ងាយយល់ ។ | |
| ៣- | ផឹកបង្អាប់ | សព្ទចំអក | ឡកឡាយគ្នា |
| ឈឺថាជា | លាថាវេច | លេចពាក្យពុល | |
| អ្នកឈ្នះអរ | ក្រអ្នកចាញ់ | ក្នាញ់តទល់ | |
| ខ្វះឫសគល់ | រុលប្រណាំង | ខ្លាំងឈឺចាប់ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



