www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ស្រវឹងលង់

- បទពាក្យ៩ បែបជាប់ទង -
១- ស្រវឹងលង់ វង្វេងឋាន បានគេឯង
  ជួយចាត់ចែង សែងទប់គ្រា ជាជំនួយ
  គក់ច្របាច់ សាច់ឈាមស្លេក ដេករំអួយ
  គ្មានគេជួយ ព្រួយក្រឡាប់ ផ្កាប់ផែនដី ។
២- ស្រវឹងល្មម ទ្រមកម្លាំង ខ្លាំងក្រេវក្រោធ
  ស្តីមិនកោត ឆោតប៉ះពាល់ រាល់សម្តី
  ប៉ះច្រើនដង ឆ្លងកំហឹង ប្តឹងផ្តល់ក្តី
  ល្អគប្បី ខ្លីវែងគិត ជិតឆ្ងាយយល់ ។
៣- ផឹកបង្អាប់ សព្ទចំអក ឡកឡាយគ្នា
  ឈឺថាជា លាថាវេច លេចពាក្យពុល
  អ្នកឈ្នះអរ ក្រអ្នកចាញ់ ក្នាញ់តទល់
  ខ្វះឫសគល់ រុលប្រណាំង ខ្លាំងឈឺចាប់ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៩១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖