Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
មេរៀនការងារ
- បទពាក្យ៧ -
១- | ធ្វើខុសមិនដឹងប្រឹងធ្វើត | លទ្ធផលមិនល្អមិនបានការ |
មិនបានរៀនសូត្រពិចារណា | រងទុក្ខខ្លោចផ្សាហោចរេចរឹល ។ | |
២- | ប្រសិនជីវិតគ្មានទើសទាក់ | សម្លម្ជូរអ្នកខ្វះអំពិល |
បានខុសបានកែអស់មន្ទិល | ឧស្សាហ៍អស់ខ្ជិលកើតប្រយោជន៍ ។ | |
៣- | ធ្វើខុសដឹងខុសមានសំណាង | កត់ត្រាភស្តុតាងចាកអសោច |
កុំឈឺចុកចាប់នាំហិនហោច | ប្រែក្លាយផុយខ្លោចឈ្ងុយឈ្ងប់សាយ ។ | |
៤- | អរគុណដល់អ្នកកែតម្រូវ | ឱ្យយើងដឹងផ្លូវទៅសប្បាយ |
ផុតទុក្ខកង្វល់ស្រួលចិត្តកាយ | រួមរស់រីករាយក្នុងនាទី ។ | |
ត្រូវមើលស្នាដៃផលការងារ | ផ្គូរផ្គងធៀបគ្នាគិតពិចារណ៍ | |
ថ្លឹងថ្លែងឃើញខាតមិនថ្លៃថ្លា | កែច្នៃកិច្ចការឱ្យប្រពៃ ។ |