navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
មេរៀនការងារ
- បទពាក្យ៧ -
| ១- | ធ្វើខុសមិនដឹងប្រឹងធ្វើត | លទ្ធផលមិនល្អមិនបានការ |
| មិនបានរៀនសូត្រពិចារណា | រងទុក្ខខ្លោចផ្សាហោចរេចរឹល ។ | |
| ២- | ប្រសិនជីវិតគ្មានទើសទាក់ | សម្លម្ជូរអ្នកខ្វះអំពិល |
| បានខុសបានកែអស់មន្ទិល | ឧស្សាហ៍អស់ខ្ជិលកើតប្រយោជន៍ ។ | |
| ៣- | ធ្វើខុសដឹងខុសមានសំណាង | កត់ត្រាភស្តុតាងចាកអសោច |
| កុំឈឺចុកចាប់នាំហិនហោច | ប្រែក្លាយផុយខ្លោចឈ្ងុយឈ្ងប់សាយ ។ | |
| ៤- | អរគុណដល់អ្នកកែតម្រូវ | ឱ្យយើងដឹងផ្លូវទៅសប្បាយ |
| ផុតទុក្ខកង្វល់ស្រួលចិត្តកាយ | រួមរស់រីករាយក្នុងនាទី ។ | |
| ត្រូវមើលស្នាដៃផលការងារ | ផ្គូរផ្គងធៀបគ្នាគិតពិចារណ៍ | |
| ថ្លឹងថ្លែងឃើញខាតមិនថ្លៃថ្លា | កែច្នៃកិច្ចការឱ្យប្រពៃ ។ |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



