Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
វ័យទាំងបីរបស់មនុស្ស
- បទពាក្យ៧ បែបជាប់ទង -
| * | បឋមវ័យ | ន័យជីវិត | ពិតសិក្សា |
| វ័យប្រាថ្នា | ការចេះដឹង | ប្រឹងឱ្យខ្ពស់ | |
| កុំបណ្តោយ | ឲ្យវេលា | គ្រាឆ្លងហួស | |
| ចេះដឹងខ្ពស់ | រស់ប្រពៃ | ន័យជីវិត ។ | |
| * | មជ្ឈិមវ័យ | ន័យជីវិត | ពិតកិច្ចការ |
| សាងគ្រួសារ | ផ្សារប្រឹងប្រែង | បែងគំនិត | |
| វ័យប្រឹងប្រែង | ស្ដែងអំពល់ | យល់ការគិត | |
| រវល់ពិត | និត្យនែបប្រាណ | បានផលល្អ ។ | |
| * | បច្ឆិមវ័យ | ន័យសោកស្ដាយ | ក្លាយចាស់ទុំ |
| កូនតូចធំ | ជុំជិតប្រាណ | បានកុះករ | |
| ចាស់សំណាង | សាងកុសល | ផលបវរ | |
| ភាវនាធម៌ | ក-ក្តីសុខ | ទុកជាតិក្រោយ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



