www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

វ័យទាំងបីរបស់មនុស្ស

- បទពាក្យ៧ បែបជាប់ទង -
* បឋមវ័យ ន័យជីវិត ពិតសិក្សា
  វ័យប្រាថ្នា ការចេះដឹង ប្រឹងឱ្យខ្ពស់
  កុំបណ្តោយ ឲ្យវេលា គ្រាឆ្លងហួស
  ចេះដឹងខ្ពស់ រស់ប្រពៃ ន័យជីវិត  ។
* មជ្ឈិមវ័យ ន័យជីវិត ពិតកិច្ចការ
  សាងគ្រួសារ ផ្សារប្រឹងប្រែង បែងគំនិត
  វ័យប្រឹងប្រែង ស្ដែងអំពល់ យល់ការគិត
  រវល់ពិត និត្យនែបប្រាណ បានផលល្អ ។
* បច្ឆិមវ័យ ន័យសោកស្ដាយ ក្លាយចាស់ទុំ
  កូនតូចធំ ជុំជិតប្រាណ បានកុះករ
  ចាស់សំណាង សាងកុសល ផលបវរ
  ភាវនាធម៌ ក-ក្តីសុខ ទុកជាតិក្រោយ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២២០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖