www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

បិទបាំង ខ្លាំងកម្លៅ

- បទពាក្យ៩ បែបជាប់ទង -
១- ភ្លេចញឹកញាប់ ធ្លាប់ខ្ជីខ្ជា លាចោលការ
  ខំដោះសារ ថារវល់ ពុលធុរៈ
  គេតាមសួរ តួស្លាប់ស្លឹង ប្រឹងលួចលាក់
  លក់មិនភ្ញាក់ ញាក់ច្រើនដង ហ្មងសៅឯង ។
២- ស្តែងខុសតួ គួរដោះដូរ ថ្នូរនាទី
  កុំប្រឹងលី ពីរបីបួន ស្ទួនចំបែង
  ប្រឹងទាំងខុស ចុះរាសី ក្តីស្តើងស្ដែង
  កំហុសឯង តែងបិទបាំង ខ្លាំងកម្លៅ ។
ជំនួយស្មារតី : គោលបំណង ដើម្បីធ្វើឲ្យការងារទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព ច្បាស់លាស់ ត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា ។
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 439 ©2024 ACLEDA Bank Plc.
DARK MODE
CONNECT WITH US ON