navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
បិទបាំង ខ្លាំងកម្លៅ
- បទពាក្យ៩ បែបជាប់ទង -
| ១- | ភ្លេចញឹកញាប់ | ធ្លាប់ខ្ជីខ្ជា | លាចោលការ |
| | ខំដោះសារ | ថារវល់ | ពុលធុរៈ |
| | គេតាមសួរ | តួស្លាប់ស្លឹង | ប្រឹងលួចលាក់ |
| | លក់មិនភ្ញាក់ | ញាក់ច្រើនដង | ហ្មងសៅឯង ។ |
|
| ២- | ស្តែងខុសតួ | គួរដោះដូរ | ថ្នូរនាទី |
| | កុំប្រឹងលី | ពីរបីបួន | ស្ទួនចំបែង |
| | ប្រឹងទាំងខុស | ចុះរាសី | ក្តីស្តើងស្ដែង |
| | កំហុសឯង | តែងបិទបាំង | ខ្លាំងកម្លៅ ។ |
|
ជំនួយស្មារតី : គោលបំណង ដើម្បីធ្វើឲ្យការងារទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព ច្បាស់លាស់ ត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា ។