Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ខ្លឹមសារនៃការគោរព
- បទពាក្យ៩ បែបជាប់ទង -
| ១- | គោរពពិត | គិតពិចារណ៍ | ការប្រឹងប្រែង |
| ប្រយ័ត្នក្រែង | តែងធ្វើតាម | ស្នាមគោលការណ៍ | |
| នាទីគាប់ | ភ្ជាប់កុសល | ផលខ្លឹមសារ | |
| កិច្ចយ៉ាងណា | ការយ៉ាងនោះ | លុះដោយគុណ ។ | |
| ២- | កលល្បែងល្បិច | កិច្ចបន្លំ | ខំមិនស្ដែង |
| មិនកោតក្រែង | តែងប្រហែស | បេះបាត់ទុន | |
| ល្មើសបំពាន | ហ៊ានសាមាន្យ | បានទោសធ្ងន់ | |
| មិនគាប់គុណ | ពុនដោយបាប | សាបត្រកូល ។ | |
| ៣- | នៅមុខមេ | ទ្វេប្រឹងប្រែង | ស្ដែងដូចខំ |
| ធ្វើហួនហំ | សមនឹងល្បិច | កិច្ចការស្នូល | |
| ក្រោយខ្នងមេ | ទ្វេចោលការ | ឆ្លាចេញចូល | |
| ខូចបណ្ដូល | ស្នូលដង្កូវ | ស្រូវខ្វះគ្រាប់ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



