navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ខ្លឹមសារនៃការគោរព
- បទពាក្យ៩ បែបជាប់ទង -
| ១- | គោរពពិត | គិតពិចារណ៍ | ការប្រឹងប្រែង |
| | ប្រយ័ត្នក្រែង | តែងធ្វើតាម | ស្នាមគោលការណ៍ |
| | នាទីគាប់ | ភ្ជាប់កុសល | ផលខ្លឹមសារ |
| | កិច្ចយ៉ាងណា | ការយ៉ាងនោះ | លុះដោយគុណ ។ |
|
| ២- | កលល្បែងល្បិច | កិច្ចបន្លំ | ខំមិនស្ដែង |
| | មិនកោតក្រែង | តែងប្រហែស | បេះបាត់ទុន |
| | ល្មើសបំពាន | ហ៊ានសាមាន្យ | បានទោសធ្ងន់ |
| | មិនគាប់គុណ | ពុនដោយបាប | សាបត្រកូល ។ |
|
| ៣- | នៅមុខមេ | ទ្វេប្រឹងប្រែង | ស្ដែងដូចខំ |
| | ធ្វើហួនហំ | សមនឹងល្បិច | កិច្ចការស្នូល |
| | ក្រោយខ្នងមេ | ទ្វេចោលការ | ឆ្លាចេញចូល |
| | ខូចបណ្ដូល | ស្នូលដង្កូវ | ស្រូវខ្វះគ្រាប់ ។ |
|