www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

គុណម្តាយ

- បទកាកគតិ -
១- បុណ្យបាបត្រូវខុស សុខទុក្ខកំហុស មានគ្រប់រូបា
  សម្បត្តិកំណើត តែងកើតធម្មតា មនុស្សរែងប្រាថ្នា
    ផលបុណ្យមិនខុស ។  
២- គុណគាប់កុសល គួរកបកើតដល់ ទប់ស្កាត់កំហុស
  ស្លាប់ស្លុងមិនគិត ងងឹតធ្វើខុស កម្មផលដាំដុះ
    រងអកុសល ។  
៣- កូនខ្លះសប្បាយ រីករាយជេរម្តាយ ភ្លេចគិតហេតុផល
  លុះរងគ្រោះកាច ភ័យខ្លាចបាបផ្តល់ ពោលពាក្យកុសល
    ហៅម្តាយឱ្យជួយ ។  
៤- កូនសុខសប្បាយ រឭកគុណម្តាយ គុណលោកជំនួយ
  គុណម៉ែធំធ្ងន់ សីលគុណលើកស្ទួយ បាបទោសភ័យព្រួយ
    មិនមានឡើយណា ។  

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 258 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON