navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
គុណម្តាយ
- បទកាកគតិ -
| ១- | បុណ្យបាបត្រូវខុស | សុខទុក្ខកំហុស | មានគ្រប់រូបា |
| សម្បត្តិកំណើត | តែងកើតធម្មតា | មនុស្សរែងប្រាថ្នា | |
| ផលបុណ្យមិនខុស ។ | |||
| ២- | គុណគាប់កុសល | គួរកបកើតដល់ | ទប់ស្កាត់កំហុស |
| ស្លាប់ស្លុងមិនគិត | ងងឹតធ្វើខុស | កម្មផលដាំដុះ | |
| រងអកុសល ។ | |||
| ៣- | កូនខ្លះសប្បាយ | រីករាយជេរម្តាយ | ភ្លេចគិតហេតុផល |
| លុះរងគ្រោះកាច | ភ័យខ្លាចបាបផ្តល់ | ពោលពាក្យកុសល | |
| ហៅម្តាយឱ្យជួយ ។ | |||
| ៤- | កូនសុខសប្បាយ | រឭកគុណម្តាយ | គុណលោកជំនួយ |
| គុណម៉ែធំធ្ងន់ | សីលគុណលើកស្ទួយ | បាបទោសភ័យព្រួយ | |
| មិនមានឡើយណា ។ | |||


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



