www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

រឿងមាណព សត្វលា និងឆ្កែ

- បទពាក្យ៧ -
១- ថ្លាថ្លែងសម្តែងតួនាទី មាណពសម្ភីលក់គ្រឿងទេស
  ត្រាច់លក់រាល់ថ្ងៃមិនដែលធ្វេស លាអូសរទេះជួយកម្លាំង ។
២- ផ្ទះមួយចុងភូមិជាជម្រក រសៀលវិលមកវស្សាប្រាំង
  ចោរខ្មួយចូលផ្ទះឆ្កែតទាំង ព្រុសដេញប្រឆាំងធ្មេញសស្ងាច ។
៣- យប់មួយអាកាសធាតុត្រជាក់ ក្រោយពេលភ្លៀងធ្លាក់ឆ្កែកំណាច
  លង់លក់តាមម្ចាស់ចោរលែងខ្លាច មិនមានឆ្កែកាចចោរចូលផ្ទះ ។
៤- លាឈ្មោលសម្គមមើលឃើញចោរ ស្រែកផ្អើលឆោឡោលាន់ឮលះ
  ស្រែកជំនួសឆ្កែប្រឹងននះ សូរសព្ទលាន់ជះម្ចាស់ខានដេក ។
៥- ខឹងលាស្ទុះស្ទាចាប់ដំបង សំពងក្បាលខ្នងមួយក្រឡេក
  លាប្រកាច់ដួលដូចប្រាសដេក ងាប់ក្បែរគុម្ពចេកម្ចាស់ស្តាយក្រោយ ។
៦- ក្រឡេកឃើញស្នាមជើងចោរក្បែរ ងាកមើលទៅឆ្កែលក់បណ្តោយ
  គិតថ្ងៃស្អែកបាត់ម៉ូយលក់ឱ្យ គិតខុសស្តាយក្រោយវាយលាស្លាប់ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 254 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON