Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ស្រីស្រស់បុរសល្អ
- បទពាក្យ៧ -
១- | ស្រស់បញ្ចពិធកល្យាណី | លម្អស្រស់ស្រីមានប្រាំយ៉ាង |
កុសលកំណើតបានកសាង | ល្អវ័យសម្អាងដូចគេច្នៃ ។ | |
២- | លម្អសព្វទាំងកេសាសក់ | រលូនមិនតក់គ្រប់សរសៃ |
លម្អធ្មេញសដូចពេជ្រច្នៃ | លម្អរាល់ថ្ងៃបបូរមាត់ ។ | |
៣- | កាយវាចាចិត្តល្អសោភា | ចង់ជួបពុំងាមិនប្រែព្រាត់ |
ការងារតូចធំមិនភ្លាំងភ្លាត់ | ជំនាញចេះស្ទាត់បញ្ញាខ្ពស់ ។ | |
៤- | បុរសឃើញគិតចិត្តគួចស្នេហ៍ | ល្អរាល់ថ្ងៃខែចង់រួមរស់ |
ប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ | ថ្កើងស័ក្តិមានយសខ្ពស់ថ្លាថ្លៃ ។ | |
៥- | ហាត់ពត់លត់ដំកាយវាចា | អប់រំចិន្តារៀនកែខៃ |
ប្រឹងប្រែងធ្វើការទាំងយប់ថ្ងៃ | ទ្រព្យបានចូលដៃគ្រងរក្សា ។ | |
៦- | ញាតិមិត្តកល្យាណបានរាប់រក | ពឹងពាក់ទៅមកគ្រប់ទិសា |
ក្រមច្បាប់គោរពគ្រប់អាត្មា | រស់សោយសុខាបុរសល្អ ។ | |