www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ស្រីស្រស់បុរសល្អ

- បទពាក្យ៧ -
១- ស្រស់បញ្ចពិធកល្យាណី លម្អស្រស់ស្រីមានប្រាំយ៉ាង
  កុសលកំណើតបានកសាង ល្អវ័យសម្អាងដូចគេច្នៃ ។
២- លម្អសព្វទាំងកេសាសក់ រលូនមិនតក់គ្រប់សរសៃ
  លម្អធ្មេញសដូចពេជ្រច្នៃ លម្អរាល់ថ្ងៃបបូរមាត់ ។
៣- កាយវាចាចិត្តល្អសោភា ចង់ជួបពុំងាមិនប្រែព្រាត់
  ការងារតូចធំមិនភ្លាំងភ្លាត់ ជំនាញចេះស្ទាត់បញ្ញាខ្ពស់ ។
៤- បុរសឃើញគិតចិត្តគួចស្នេហ៍ ល្អរាល់ថ្ងៃខែចង់រួមរស់
  ប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ ថ្កើងស័ក្តិមានយសខ្ពស់ថ្លាថ្លៃ ។
៥- ហាត់ពត់លត់ដំកាយវាចា អប់រំចិន្តារៀនកែខៃ
  ប្រឹងប្រែងធ្វើការទាំងយប់ថ្ងៃ ទ្រព្យបានចូលដៃគ្រងរក្សា ។
៦- ញាតិមិត្តកល្យាណបានរាប់រក ពឹងពាក់ទៅមកគ្រប់ទិសា
  ក្រមច្បាប់គោរពគ្រប់អាត្មា រស់សោយសុខាបុរសល្អ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ