Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ប្រណិប័តន៍បណ្តាំថ្លៃ
- បទកាកគតិ -
១- | វស្សាធ្វើស្រែ | ប្រាំងនឿយឥតល្ហែ | ពុកធ្វើចម្ការ |
ពុកនឿយខួបប្រាំង | នឿយខ្លាំងវស្សា | រួចរាល់កាលណា | |
ពុកនឿយនេសាទ ។ | |||
២- | ម៉ែធ្វើការផ្ទះ | អ្នកម៉ែរូតរះ | បោកគក់សម្អាត |
ដាំបាយដាំទឹក | ល្ងាចព្រឹកឱហាត | ប្រឹងមិនឲ្យខាត | |
ថែជ្រូកមាន់ទា ។ | |||
៣- | ចំណូលចំណាយ | ចូលតិចជាងចាយ | គ្រួសារវេទនា |
អ្នកម៉ែជួយរក | ឆ្លៀតយកវេលា | ទាំងឈឺទាំងជា | |
ខំប្រឹងជញ្ជាត់ ។ | |||
៤- | ត្រីល្អទុកលក់ | បែកពោះសាច់ទក់ | ទុកកំដរមាត់ |
កូនចៅមិនដឹង | ខំប្រឹងស្រែកឃាត់ | ត្រីល្អជូនគាត់ | |
ម៉ែស្រក់ទឹកភ្នែក ។ | |||
៥- | ពុកម៉ែផ្តាំថា | ឲ្យប្រឹងសិក្សា | ឆ្លងទុក្ខអម្រែក |
រៀនសូត្រមធ្យ័ត | បំបាត់ទឹកភ្នែក | ផុតលីទូលរែក | |
អម្រែកជីវិត ។ | |||
៦- | លោកប្រៀនប្រដៅ | កូនខុសលោកហៅ | ឲ្យកូនមកជិត |
ឲ្យប្រឹងធ្វើការ | ពិចារណ៍រិះគិត | បណ្តុះគំនិត | |
សន្សំសំចៃ ។ | |||
៧- | ឲ្យកូនធ្វើល្អ | កាយចិត្តស្មោះសរ | បវររាល់ថ្ងៃ |
វាចាពីរោះ | កេរ្តិ៍ឈ្មោះថ្លាថ្លៃ | គុណគាប់តម្លៃ | |
ថ្កុំថ្កើងខ្ពង់ខ្ពស់ ។ | |||
៨- | បណ្តាំលោកថ្លៃ | គោរពយប់ថ្ងៃ | ខ្លឹមសារពីរោះ |
កូនប្រណិប័តន៍ | ពាក្យសត្យខ្ពង់ខ្ពស់ | ធ្វើតាមមានយស | |
មានទ្រព្យសក្តា ។ | |||
៩- | ខ្លួនទីពឹងខ្លួន | គោលការណ៍ច្បាប់ក្បួន | ខ្ជាប់ខ្ជួនសច្ចា |
ព្យាយាមតស៊ូ | ឆាប់យូរយ៉ាងណា | តាំងចិត្តប្រាថ្នា | |
សម្រេចជានិច្ច ។ | |||
១០- | កាយគាប់សុភាព | ស្គាល់ខ្ពស់ស្គាល់ទាប | រៀបកុំឲ្យភ្លេច |
ទោសទណ្ឌខុសច្បាប់ | ចៀសឆាប់រំពេច | ត្រូវលះត្រូវគេច | |
លះលោភបំពាន ។ | |||
១១- | លះចិត្តទោម្នេញ | សីលទានពេញលេញ | ស្ងប់ស្ងាត់ជាយាន |
លះបាបសាងបុណ្យ | ដឹងគុណត្រូវរៀន | រស់គាប់ទ្រព្យមាន | |
តទៅបរលោក ។ | |||