navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ប្រណិប័តន៍បណ្តាំថ្លៃ
- បទកាកគតិ -
| ១- | វស្សាធ្វើស្រែ | ប្រាំងនឿយឥតល្ហែ | ពុកធ្វើចម្ការ |
| ពុកនឿយខួបប្រាំង | នឿយខ្លាំងវស្សា | រួចរាល់កាលណា | |
| ពុកនឿយនេសាទ ។ | |||
| ២- | ម៉ែធ្វើការផ្ទះ | អ្នកម៉ែរូតរះ | បោកគក់សម្អាត |
| ដាំបាយដាំទឹក | ល្ងាចព្រឹកឱហាត | ប្រឹងមិនឲ្យខាត | |
| ថែជ្រូកមាន់ទា ។ | |||
| ៣- | ចំណូលចំណាយ | ចូលតិចជាងចាយ | គ្រួសារវេទនា |
| អ្នកម៉ែជួយរក | ឆ្លៀតយកវេលា | ទាំងឈឺទាំងជា | |
| ខំប្រឹងជញ្ជាត់ ។ | |||
| ៤- | ត្រីល្អទុកលក់ | បែកពោះសាច់ទក់ | ទុកកំដរមាត់ |
| កូនចៅមិនដឹង | ខំប្រឹងស្រែកឃាត់ | ត្រីល្អជូនគាត់ | |
| ម៉ែស្រក់ទឹកភ្នែក ។ | |||
| ៥- | ពុកម៉ែផ្តាំថា | ឲ្យប្រឹងសិក្សា | ឆ្លងទុក្ខអម្រែក |
| រៀនសូត្រមធ្យ័ត | បំបាត់ទឹកភ្នែក | ផុតលីទូលរែក | |
| អម្រែកជីវិត ។ | |||
| ៦- | លោកប្រៀនប្រដៅ | កូនខុសលោកហៅ | ឲ្យកូនមកជិត |
| ឲ្យប្រឹងធ្វើការ | ពិចារណ៍រិះគិត | បណ្តុះគំនិត | |
| សន្សំសំចៃ ។ | |||
| ៧- | ឲ្យកូនធ្វើល្អ | កាយចិត្តស្មោះសរ | បវររាល់ថ្ងៃ |
| វាចាពីរោះ | កេរ្តិ៍ឈ្មោះថ្លាថ្លៃ | គុណគាប់តម្លៃ | |
| ថ្កុំថ្កើងខ្ពង់ខ្ពស់ ។ | |||
| ៨- | បណ្តាំលោកថ្លៃ | គោរពយប់ថ្ងៃ | ខ្លឹមសារពីរោះ |
| កូនប្រណិប័តន៍ | ពាក្យសត្យខ្ពង់ខ្ពស់ | ធ្វើតាមមានយស | |
| មានទ្រព្យសក្តា ។ | |||
| ៩- | ខ្លួនទីពឹងខ្លួន | គោលការណ៍ច្បាប់ក្បួន | ខ្ជាប់ខ្ជួនសច្ចា |
| ព្យាយាមតស៊ូ | ឆាប់យូរយ៉ាងណា | តាំងចិត្តប្រាថ្នា | |
| សម្រេចជានិច្ច ។ | |||
| ១០- | កាយគាប់សុភាព | ស្គាល់ខ្ពស់ស្គាល់ទាប | រៀបកុំឲ្យភ្លេច |
| ទោសទណ្ឌខុសច្បាប់ | ចៀសឆាប់រំពេច | ត្រូវលះត្រូវគេច | |
| លះលោភបំពាន ។ | |||
| ១១- | លះចិត្តទោម្នេញ | សីលទានពេញលេញ | ស្ងប់ស្ងាត់ជាយាន |
| លះបាបសាងបុណ្យ | ដឹងគុណត្រូវរៀន | រស់គាប់ទ្រព្យមាន | |
| តទៅបរលោក ។ | |||


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



