www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ទន់ភ្លន់ជាសីលគុណ

- បទកាកគតិ -
១- ផ្អែមល្ហែមទន់ភ្លន់ សីលគាប់គួរគន់ ថ្កើងដោយយសលាភ
  បដិបត្តិល្អ បវរជ្រួតជ្រាប ឡើងខ្ពស់ផុតទាប
    លាភស័ក្តិថ្កើងថ្កាន ។  
២- ឆ្គាំឆ្គងមិនសម គ្មានអ្នកមើលចំ ខ្វះមិត្តរាប់អាន
  ព្រោះខ្វះក្តីល្អ ខ្វះក្រទាំងប្រាណ មិនបានសុខសាន្ត
    សាងប្រាណថោកទាប ។  
៣- ឱនជូនបងប្អូន សីលគុណជាក្បូន ឆ្ពោះទៅជោគលាភ
  ថ្កុំថ្កើងខ្ពង់ខ្ពស់ ឈានហួសទំនាប សាងល្អរៀងរាប
    រស់មានមង្គល ។  
៤- ចង់ឡើងទ្រនំ ចង់បានខ្ពស់ធំ ច្រឡំឈ្វេងយល់
  ស្តែងឫទ្ធិអំណាច កោងកាចអំពល់ រែងសោយទុក្ខទល់
    អាប់ឱនថោកទាប ។  

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 250 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON