navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ទន់ភ្លន់ជាសីលគុណ
- បទកាកគតិ -
| ១- | ផ្អែមល្ហែមទន់ភ្លន់ | សីលគាប់គួរគន់ | ថ្កើងដោយយសលាភ |
| បដិបត្តិល្អ | បវរជ្រួតជ្រាប | ឡើងខ្ពស់ផុតទាប | |
| លាភស័ក្តិថ្កើងថ្កាន ។ | |||
| ២- | ឆ្គាំឆ្គងមិនសម | គ្មានអ្នកមើលចំ | ខ្វះមិត្តរាប់អាន |
| ព្រោះខ្វះក្តីល្អ | ខ្វះក្រទាំងប្រាណ | មិនបានសុខសាន្ត | |
| សាងប្រាណថោកទាប ។ | |||
| ៣- | ឱនជូនបងប្អូន | សីលគុណជាក្បូន | ឆ្ពោះទៅជោគលាភ |
| ថ្កុំថ្កើងខ្ពង់ខ្ពស់ | ឈានហួសទំនាប | សាងល្អរៀងរាប | |
| រស់មានមង្គល ។ | |||
| ៤- | ចង់ឡើងទ្រនំ | ចង់បានខ្ពស់ធំ | ច្រឡំឈ្វេងយល់ |
| ស្តែងឫទ្ធិអំណាច | កោងកាចអំពល់ | រែងសោយទុក្ខទល់ | |
| អាប់ឱនថោកទាប ។ | |||


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



