Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ជំហានឆ្ពោះទៅកាន់មង្គលនៃការងារ
- បទពាក្យ៧ -
| ១- | ស្រឡាញ់ពេញចិត្តតួនាទី | ព្យាយាមសម្ភីរៀងរាល់ថ្ងៃ |
| ស្មោះត្រង់ជានិច្ចមានតម្លៃ | ក្លាហានថ្លាថ្លៃក្នុងជីវិត ។ | |
| ២- | បំណងប្រាថ្នាត្រូវតែមាន | គោលដៅជំហាននៃគំនិត |
| ប្រាថ្នាហួសហេតុពីការពិត | ខ្ពស់ហួសការគិតមិនប្រសើរ ។ | |
| ៣- | បំណងប្រាថ្នាការសមរម្យ | មិនតូចមិនធំល្មមដំណើរ |
| រួមកាយរួមចិត្តរួមគ្នាដើរ | រួមប្រិតប្រៀនប្រើបានផលច្រើន ។ | |
| ៤- | ផែនការតូចធំគួរគិតដល់ | ប្រយោជន៍ឱ្យផលសុខចម្រើន |
| ធំបានផលតិចមិនកើតកើន | តិចបានផលច្រើនគួរតែធ្វើ ។ | |
| ៥- | គោរពគោលការណ៍ច្បាប់វិន័យ | ក្រឹត្យក្រមលកលៃគ្រប់អន្លើ |
| គេឯងចំណេញគ្រប់ទង្វើ | ការរួមគ្នាធ្វើសុខមង្គល ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



