navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ជំហានឆ្ពោះទៅកាន់មង្គលនៃការងារ
- បទពាក្យ៧ -
| ១- | ស្រឡាញ់ពេញចិត្តតួនាទី | ព្យាយាមសម្ភីរៀងរាល់ថ្ងៃ |
| | ស្មោះត្រង់ជានិច្ចមានតម្លៃ | ក្លាហានថ្លាថ្លៃក្នុងជីវិត ។ |
|
| ២- | បំណងប្រាថ្នាត្រូវតែមាន | គោលដៅជំហាននៃគំនិត |
| | ប្រាថ្នាហួសហេតុពីការពិត | ខ្ពស់ហួសការគិតមិនប្រសើរ ។ |
|
| ៣- | បំណងប្រាថ្នាការសមរម្យ | មិនតូចមិនធំល្មមដំណើរ |
| | រួមកាយរួមចិត្តរួមគ្នាដើរ | រួមប្រិតប្រៀនប្រើបានផលច្រើន ។ |
|
| ៤- | ផែនការតូចធំគួរគិតដល់ | ប្រយោជន៍ឱ្យផលសុខចម្រើន |
| | ធំបានផលតិចមិនកើតកើន | តិចបានផលច្រើនគួរតែធ្វើ ។ |
|
| ៥- | គោរពគោលការណ៍ច្បាប់វិន័យ | ក្រឹត្យក្រមលកលៃគ្រប់អន្លើ |
| | គេឯងចំណេញគ្រប់ទង្វើ | ការរួមគ្នាធ្វើសុខមង្គល ។ |
|