Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
អភិវឌ្ឍន៍នាទីការងារ
- បទកាកគតិ -
| ១- | ប្រហោងប្រហែស | មានះអស់ចេះ | ដូចផេះធូលី |
| មិនមើលមិនស្តាប់ | មិនចាប់សម្ភី | គ្រប់ការនាទី | |
| មិនច្បាស់មួយណា ។ | |||
| ២- | រៀនដប់រយពាន់ | មិនច្បាស់មិនគ្រាន់ | ចាញ់មួយខ្លឹមសារ |
| រៀនគិតរៀនមើល៍ | រៀនធ្វើផែនការ | រៀនពិចារណា | |
| ច្បាស់ក្នុងនាទី ។ | |||
| ៣- | ជំនាញចំណេះ | ស្រង់ស្រូបឱ្យចេះ | តោងតាំងសម្ភី |
| ចម្បងរើសរៀន | របៀននាទី | ក្រងក្រាំងគម្ពីរ | |
| ទុកជាមេរៀន ។ | |||
| ៤- | ខុសខាតខូចបង់ | ជាក់ស្តែងឃើញត្រង់ | ស្កាត់មិនឱ្យមាន |
| ចំណូលចំណេញ | ចូលចេញត្រូវរៀន | ក្បួនគាប់របៀន | |
| រៀនអភិវឌ្ឍន៍ ។ | |||
ជំនួយស្មារតី : រៀនឱ្យច្បាស់នូវនាទីការងារ


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



