www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

អភិវឌ្ឍន៍នាទីការងារ

- បទកាកគតិ -
១- ប្រហោងប្រហែស មានះអស់ចេះ ដូចផេះធូលី
  មិនមើលមិនស្តាប់ មិនចាប់សម្ភី គ្រប់ការនាទី
    មិនច្បាស់មួយណា ។  
២- រៀនដប់រយពាន់ មិនច្បាស់មិនគ្រាន់ ចាញ់មួយខ្លឹមសារ
  រៀនគិតរៀនមើល៍ រៀនធ្វើផែនការ រៀនពិចារណា
    ច្បាស់ក្នុងនាទី ។  
៣- ជំនាញចំណេះ ស្រង់ស្រូបឱ្យចេះ តោងតាំងសម្ភី
  ចម្បងរើសរៀន របៀននាទី ក្រងក្រាំងគម្ពីរ
    ទុកជាមេរៀន ។  
៤- ខុសខាតខូចបង់ ជាក់ស្តែងឃើញត្រង់ ស្កាត់មិនឱ្យមាន
  ចំណូលចំណេញ ចូលចេញត្រូវរៀន ក្បួនគាប់របៀន
    រៀនអភិវឌ្ឍន៍ ។  
ជំនួយស្មារតី : រៀនឱ្យច្បាស់នូវនាទីការងារ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៧៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖