Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ប្រាំប្រការរក្សាវិជ្ជមាន ក្នុងការអភិបាលការងារ
(សម្រាប់អ្នកគ្រប់គ្រង)
- បទពាក្យ៩ -
១- | អ្នកដឹកនាំ | ត្រូវថែទាំ | ប្រាំប្រការ |
កើនបញ្ញា | ថ្លាគំនិត | គិតគូរជាប់ | |
មិនបោះបង់ | តម្រង់ចិត្ត | ពិតកាន់ខ្ជាប់ | |
ជាទម្លាប់ | គាប់ប្រាំយ៉ាង | តាងលូតលាស់ ។ | |
២- | ប្រុងប្រយ័ត្ន | បាត់ខ្ជីខ្ជា | លាហិនហោច |
ការអសោច | ខ្លោចតូចធំ | កុំឲ្យទាស់ | |
តាំងស្មារតី | លៃឲ្យមាំ | ទ្រាំកាប់គាស់ | |
ផលសម្ផស្ស | លាស់កេរ្តិ៍ឈ្មោះ | យសថ្កុំថ្កើង ។ | |
៣- | កោតសរសើរ | គ្រប់ដំណើរ | សព្វកិច្ចការ |
ក្តីប្រាថ្នា | ចារជាគោល | ពោលតម្កើង | |
លើកទឹកចិត្ត | ពាក្យស័ត្យពិត | រឹតរួមឡើង | |
ការងារថ្កើង | ឡើងគុណភាព | លាភកើតដល់ ។ | |
៤- | ជួនកំហុស | ទោះស្រីប្រុស | ខុសវិន័យ |
បាត់តម្លៃ | ពិន័យទោស | សោះច្របល់ | |
មិនលើកលែង | រែងសៅហ្មង | ចងកង្វល់ | |
កាត់ទោសផ្តល់ | ផលប្រយោជន៍ | ហោចវិបត្តិ ។ | |
៥- | ជូនរង្វាន់ | តាមថ្នាក់ជាន់ | អ្នករួមការ |
ស្របប្រាថ្នា | ការដល់ដែន | ផែនការសត្យ | |
ធ្វើបានផល | សល់ភ័ព្វខ្ពស់ | រស់ម៉ឺងម៉ាត់ | |
ប្រឹងហ្វឹកហាត់ | បាត់ញ័រញាក់ | អ្នកគំរូ ។ | |
៦- | លើកតម្កើង | ឡើងស័ក្តិយស | អ្នកបវរ |
ការងារល្អ | បន្តផ្តល់ | ផលគាប់យូរ | |
ជូនភោគផល | ដល់គេឯង | តែងគិតគូរ | |
រួមតស៊ូ | គំរូផល | សល់ថ្កុំថ្កើង ។ | |
៧- | ហៃលោកអ្នក | ចងចាំជាក់ | សព្វខ្លឹមសារ |
ទើបកិច្ចការ | ថ្លាឲ្យផល | ផ្តល់គាប់ឡើង | |
បដិបត្តិ | ឲ្យខ្ជាប់ខ្ជួន | កុំរើសអើង | |
ទើបថ្កុំថ្កើង | ឡើងស័ក្តិយស | ឈ្មោះល្បីល្បាញ ។ | |