www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ប្រាំប្រការរក្សាវិជ្ជមាន ក្នុងការអភិបាលការងារ

(សម្រាប់អ្នកគ្រប់គ្រង)
- បទពាក្យ៩ -
១- អ្នកដឹកនាំ ត្រូវថែទាំ ប្រាំប្រការ
  កើនបញ្ញា ថ្លាគំនិត គិតគូរជាប់
  មិនបោះបង់ តម្រង់ចិត្ត ពិតកាន់ខ្ជាប់
  ជាទម្លាប់ គាប់ប្រាំយ៉ាង តាងលូតលាស់ ។
២- ប្រុងប្រយ័ត្ន បាត់ខ្ជីខ្ជា លាហិនហោច
  ការអសោច ខ្លោចតូចធំ កុំឲ្យទាស់
  តាំងស្មារតី លៃឲ្យមាំ ទ្រាំកាប់គាស់
  ផលសម្ផស្ស លាស់កេរ្តិ៍ឈ្មោះ យសថ្កុំថ្កើង ។
៣- កោតសរសើរ គ្រប់ដំណើរ សព្វកិច្ចការ
  ក្តីប្រាថ្នា ចារជាគោល ពោលតម្កើង
  លើកទឹកចិត្ត ពាក្យស័ត្យពិត រឹតរួមឡើង
  ការងារថ្កើង ឡើងគុណភាព លាភកើតដល់ ។
៤- ជួនកំហុស ទោះស្រីប្រុស ខុសវិន័យ
  បាត់តម្លៃ ពិន័យទោស សោះច្របល់
  មិនលើកលែង រែងសៅហ្មង ចងកង្វល់
  កាត់ទោសផ្តល់ ផលប្រយោជន៍ ហោចវិបត្តិ ។
៥- ជូនរង្វាន់ តាមថ្នាក់ជាន់ អ្នករួមការ
  ស្របប្រាថ្នា ការដល់ដែន ផែនការសត្យ
  ធ្វើបានផល សល់ភ័ព្វខ្ពស់ រស់ម៉ឺងម៉ាត់
  ប្រឹងហ្វឹកហាត់ បាត់ញ័រញាក់ អ្នកគំរូ ។
៦- លើកតម្កើង ឡើងស័ក្តិយស អ្នកបវរ
  ការងារល្អ បន្តផ្តល់ ផលគាប់យូរ
  ជូនភោគផល ដល់គេឯង តែងគិតគូរ
  រួមតស៊ូ គំរូផល សល់ថ្កុំថ្កើង ។
៧- ហៃលោកអ្នក ចងចាំជាក់ សព្វខ្លឹមសារ
  ទើបកិច្ចការ ថ្លាឲ្យផល ផ្តល់គាប់ឡើង
  បដិបត្តិ ឲ្យខ្ជាប់ខ្ជួន កុំរើសអើង
  ទើបថ្កុំថ្កើង ឡើងស័ក្តិយស ឈ្មោះល្បីល្បាញ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៧២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖