Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
លះបាបកម្ម
- បទកាកគតិ -
| ១- | លះបាបជាមុន | សន្សំសីលគុណ | លះកម្មអាក្រក់ |
| លះចិត្តមិនល្អ | បង្កលាមក | លះកាចគម្រក់ | |
| លះកម្មវេរា ។ | |||
| ២- | លះលាបាប-មិត្ត | លះគ្រោះឆ្ងាយជិត | លះបៀតបៀនគ្នា |
| លះលួចបន្លំ | បោកផ្សំលះលា | លះល្បិចពុំជា | |
| គោរពក្រឹត្យក្រម ។ | |||
| ៣- | រៀរចាកគ្រឿងញៀន | កញ្ឆាអាភៀន | លះល្បែងមិនសម |
| រៀនអប់រំចិត្ត | រាប់មិត្តស្អាតស្អំ | កល្យាណឧត្តម | |
| ស័ក្តិសមភក្តី ។ | |||
| ៤- | បាប-មិត្តនាំខុស | ឱ្យធ្វើកំហុស | ទង្វើចាស់ថ្មី |
| កម្មកាចបានសាង | ភស្តុតាងលោកីយ៍ | ពាក់ព័ន្ធក្តាំក្តី | |
| គិតខ្លីអស់យស ។ | |||
| ៥- | គប់ប្រាជ្ញបានសុខ | គប់ពាលនាំស្តុក | ខូចខាតកេរ្តិ៍ឈ្មោះ |
| រាប់រកមិត្តល្អ | បវរខ្ពង់ខ្ពស់ | បានសុខឥតលស់ | |
| មង្គលសុខុម ។ | |||
| លះបាបធ្វើបុណ្យសាងកុសល | ទង្វើឱ្យផលរស់ស័ក្តិសម | |
| ដួងចិត្តស្ម័គ្រស្មោះសរឧត្តម | ផូរផង់ស្អាតស្អំផលពណ្ណរាយ ។ |
ជំនួយស្មារតី : សម្រាប់អប់រំចិត្តឱ្យល្អ


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



