navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
លះបាបកម្ម
- បទកាកគតិ -
១- | លះបាបជាមុន | សន្សំសីលគុណ | លះកម្មអាក្រក់ |
លះចិត្តមិនល្អ | បង្កលាមក | លះកាចគម្រក់ | |
លះកម្មវេរា ។ | |||
២- | លះលាបាប-មិត្ត | លះគ្រោះឆ្ងាយជិត | លះបៀតបៀនគ្នា |
លះលួចបន្លំ | បោកផ្សំលះលា | លះល្បិចពុំជា | |
គោរពក្រឹត្យក្រម ។ | |||
៣- | រៀរចាកគ្រឿងញៀន | កញ្ឆាអាភៀន | លះល្បែងមិនសម |
រៀនអប់រំចិត្ត | រាប់មិត្តស្អាតស្អំ | កល្យាណឧត្តម | |
ស័ក្តិសមភក្តី ។ | |||
៤- | បាប-មិត្តនាំខុស | ឱ្យធ្វើកំហុស | ទង្វើចាស់ថ្មី |
កម្មកាចបានសាង | ភស្តុតាងលោកីយ៍ | ពាក់ព័ន្ធក្តាំក្តី | |
គិតខ្លីអស់យស ។ | |||
៥- | គប់ប្រាជ្ញបានសុខ | គប់ពាលនាំស្តុក | ខូចខាតកេរ្តិ៍ឈ្មោះ |
រាប់រកមិត្តល្អ | បវរខ្ពង់ខ្ពស់ | បានសុខឥតលស់ | |
មង្គលសុខុម ។ | |||
លះបាបធ្វើបុណ្យសាងកុសល | ទង្វើឱ្យផលរស់ស័ក្តិសម | |
ដួងចិត្តស្ម័គ្រស្មោះសរឧត្តម | ផូរផង់ស្អាតស្អំផលពណ្ណរាយ ។ |
ជំនួយស្មារតី : សម្រាប់អប់រំចិត្តឱ្យល្អ