navigate_nextMedianavigate_nextEducational Poems
បណ្តាំនាយក
- បទពាក្យ៧ -
| ១- | រីអ្នកធ្វើការក្រោមបង្គាប់ | កំហុសកើតជាប់ជាធម្មតា |
| | ចៅហ្វាយឈឺចាប់ជេរផ្តាសា | តិះដៀលឡូឡានាំអាស្រូវ ។ |
|
| ២- | គួរគិតឲ្យជ្រៅកុំរាយមាយ | អនាគតនាយមិនឥឡូវ |
| | អ្នកនោះប្រឹងរៀនកែតម្រូវ | ការល្អពេកកូវក្លាយជាមេ ។ |
|
| ៣- | ពុំមាននរណាចង់ធ្វើខុស | ចង់តែដាលដុះល្អលើសគេ |
| | មិនចង់ឮស្ដីបន្ទោសជេរ | ប្រមាថដៀលទ្វេឆ្កួតលេលា ។ |
|
| ៤- | ប្រមុខដឹកនាំសព្វកិច្ចការ | គួរពិចារណាគ្រងឲ្យជា |
| | ជួយកែតម្រូវទាំងអស់គ្នា | ល្អគ្រប់វេលាកើតប្រយោជន៍ ។ |
|
| ៥- | មេលះបង់សព្វអកុសល | អាក្រក់កង្វល់ស្អុយអសោច |
| | លះលោភទោសៈលះហិនហោច | លះមោហ៍ផុយខ្លោចចាកចេញចៀស ។ |
|
| ៦- | រៀនអប់រំកាយវាចាចិត្ត | ស្មោះស្ម័គ្រស្នេហ៍ស្និទ្ធល្អពេញពាស |
| | សុខដុមរមនាថ្លៃជាងមាស | ចាកក្ដីវិនាសភ្លឺឯងអង្គ ។ |
|
បុគ្គលិកល្អ គឺជាបុគ្គលិកដែលបម្រើអតិថិជនត្រូវតាមតួនាទីរបស់ខ្លួនប្រកបដោយសមត្ថភាព សីលធម៌ និងមានស្មារតីរឹងប៉ឹងជានិច្ច ។