navigate_nextMedianavigate_nextEducational Poems
ខ្វះគ្រប់វ័យក្នុងជីវិត
- បទកាកគតិ -
១- | កើតមកត្រូវខុស | ទោះខ្ទើយស្រីប្រុស | វ័យបីតាមន័យ |
| បឋមមជ្ឈិម(១) | បច្ឆិមវ័យ(២) | មានក្ររីងរៃ |
| | នៅក្នុងជីវិត ។ | |
|
២- | វ័យបឋមថ្លៃ(៣) | មានកម្លាំងក្រៃ | មានពេលមែនពិត |
| តែក្រលុយកាក់ | ទុកដាក់ខ្វល់គិត | ក្រក្នុងជីវិត |
| | គ្មានប្រាក់ទ្រព្យធន ។ | |
|
៣- | វ័យមជ្ឈិមថ្លៃ(៤) | រវល់រាល់ថ្ងៃ | ប្រាក់មានពេកពន់ |
| មានទាំងថាមពល | រវល់ការធ្ងន់ | ព្រឹកដល់យប់យន់ |
| | ការគរខ្វាយខ្វល់ ។ | |
|
៤- | បច្ឆិមចុងក្រោយ(៥) | វ័យចាស់ចុះខ្សោយ | គ្មានការបន្សល់ |
| មានប្រាក់ទ្រព្យា | វេលាសេសសល់ | រស់រែងកង្វល់ |
| | ខ្វះខាតគ្រប់វ័យ ។ | |
|
- (១) បឋមមជ្ឈិម (ប៉ៈឋំម័ចឈិម) ។
- (២) បច្ឆិមវ័យ (បុ័ចឆិម៉ៈវយ) : (ន) វ័យខាងចុង ។
- (៣) បឋមវ័យ (ប៉ៈឋំវយ) : (ន) វ័យដំបូង ។
- (៤) មជ្ឈិមវ័យ (ម័ចឈិមៈវយ) : (ន) វ័យកណ្តាល ។
- (៥) បច្ឆិម (បុ័ចឆិម) ។