www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ខ្វះគ្រប់វ័យក្នុងជីវិត

- បទកាកគតិ -
១- កើតមកត្រូវខុស ទោះខ្ទើយស្រីប្រុស វ័យបីតាមន័យ
  បឋមមជ្ឈិម(១) បច្ឆិមវ័យ(២) មានក្ររីងរៃ
    នៅក្នុងជីវិត ។  
២- វ័យបឋមថ្លៃ(៣) មានកម្លាំងក្រៃ មានពេលមែនពិត
  តែក្រលុយកាក់ ទុកដាក់ខ្វល់គិត ក្រក្នុងជីវិត
    គ្មានប្រាក់ទ្រព្យធន ។  
៣- វ័យមជ្ឈិមថ្លៃ(៤) រវល់រាល់ថ្ងៃ ប្រាក់មានពេកពន់
  មានទាំងថាមពល រវល់ការធ្ងន់ ព្រឹកដល់យប់យន់
    ការគរខ្វាយខ្វល់ ។  
៤- បច្ឆិមចុងក្រោយ(៥) វ័យចាស់ចុះខ្សោយ គ្មានការបន្សល់
  មានប្រាក់ទ្រព្យា វេលាសេសសល់ រស់រែងកង្វល់
    ខ្វះខាតគ្រប់វ័យ ។  

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖