Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
រឿង ខ្លាចាស់ និងមាណព
- បទកាកគតិ -
| ១- | ខ្លាចាស់ភ្នែកស្លឹង | ស្គាំងស្គមចេញឆ្អឹង | ប្រឹងដើរទប់ប្រាណ |
| ស្វះស្វែងចំណី | រកឆីមិនបាន | ស្រែកឃ្លានចរថ្កាន | |
| ក្រែងបានសាច់ឆី ។ | |||
| ២- | ចៃដន្យប្រសព្វ | មាណពចរច្រប់ | រំភើបឥតបី |
| ខ្លាចាស់ច្រដោម | ប្រលោមចង់ឆី | ហាមាត់ស្រដី | |
| និយាយពាក្យផ្អែម ។ | |||
| ៣- | ម្នាលអ្នកមាណព | មកអាយកុំឈប់ | អ្នកអើយល្ហឹមល្ហែម |
| មកយកមាសពេជ្រ | រំលេចម្សៅថែម | មាណពលង់ផ្អែម | |
| បាត់ខ្លាចអស់ខ្វល់ ។ | |||
| ៤- | កុំខ្លាចខ្ញុំអី | ចាស់ខ្ពើមចំណី | ពេលឆីចុកឆ្អល់ |
| ក្រចកសឹករឹល | ធ្មេញហិលរេចដល់ | កុំខ្លាចកុំឆ្ងល់ | |
| គ្មានពិសអំពល់ ។ | |||
| ៥- | កាលខ្ញុំនៅខ្លាំង | មហាកម្លាំង | ធ្មេញមុតដល់គល់ |
| ដេញខាំប្រើសឈ្លូស | ទម្លុះតទល់ | បានឆ្ងាញ់មិនយល់ | |
| ខ្លាចបាបឡើយណា ។ | |||
| ៦- | ឥឡូវសាងបុណ្យ | លាងបាបអាសន្ន | គ្រោះសព្វទិសា |
| មុននឹងចូលមក | ចាប់យកទានណា | សូមលាងកាយា | |
| ឱ្យជ្រះជាមុន ។ | |||
| ៧- | មាណពចង់បាន | រត់ចុះស្រះថ្កាន | ដោយក្តីលោភលន់ |
| ជាន់ភ្លាត់(១)ភក់ជ្រៅ | ផុងនៅល្បាប់ទន់ | យល់ខុសទោសធ្ងន់ | |
| លោភខានបានទ្រព្យ ។ | |||
| ៨- | ខ្លាចាស់កែក្រាយ | ស្ទុះហែកសប្បាយ | ត្របាក់ញេញញាប់ |
| មាណពសន្លប់ | ផុងថប់ដល់ងាប់ | ខ្លាចាស់មានភ័ព្វ | |
| ចាប់ជាប់បានឆី ។ | |||
ជំនួយស្មារតី : អប់រំឱ្យយល់អំពីផលនៃការលោភលន់ និងចរិតមនុស្សពាល
(១) ភ្លាត់ (កិ): ជ្រុល ភ្លាត់គំនិត ភ្លាត់ជើង ។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



