Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
កូនអើយកុំក្រ
- បទកាកគតិ -
១- | ក្រឫកពាល្អ | ក្រកាយបវរ | ក្រគាប់ទន់ភ្លន់ |
ក្រឱនជិតស្និទ្ធ | ក្រចិត្តដឹងគុណ | ក្រស្រាលយល់ធ្ងន់ | |
កើតកាយឆ្គាំឆ្គង ។ | |||
២- | ក្រពាក្យសម្តី | ក្រកិច្ចគិតខ្លី | ស្តីខុសទំនង |
ដៀលជេរផ្តាសា | ឡូឡារំពង | ឫកពាជួជង | |
ឱ្យញាតិឈឺចាប់ ។ | |||
៣- | ក្រចិត្តស្មោះសរ | ក្តួលក្តៅបន្ត | ឆាបឆេះអួអាប់ |
លោភលន់បង្ក | យល់ល្អចំណាប់ | ល្ងិតល្ងង់កាន់កាប់ | |
ក្នុងនគរកាយ ។ | |||
៤- | ក្រកិច្ចក្រកល | ក្រដឹងដិតដល់ | ក្រនាំអន្តរាយ |
ក្រវៃច្នៃទាស់ | ក្រវាស់វែងឆ្ងាយ | ស្តាប់ឪពុកម្តាយ | |
កូនអើយកុំក្រ ។ | |||
ទំនាក់ទំនងឆ្គងសម្តី | កាយពុំគប្បីចិត្តឫស្យា | ||
ខ្វះខាតអង្គមួយនាំខូចការ | ល្អរៀនរក្សាអង្គទាំងបី ។ |