navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
កូនអើយកុំក្រ
- បទកាកគតិ -
| ១- | ក្រឫកពាល្អ | ក្រកាយបវរ | ក្រគាប់ទន់ភ្លន់ |
| ក្រឱនជិតស្និទ្ធ | ក្រចិត្តដឹងគុណ | ក្រស្រាលយល់ធ្ងន់ | |
| កើតកាយឆ្គាំឆ្គង ។ | |||
| ២- | ក្រពាក្យសម្តី | ក្រកិច្ចគិតខ្លី | ស្តីខុសទំនង |
| ដៀលជេរផ្តាសា | ឡូឡារំពង | ឫកពាជួជង | |
| ឱ្យញាតិឈឺចាប់ ។ | |||
| ៣- | ក្រចិត្តស្មោះសរ | ក្តួលក្តៅបន្ត | ឆាបឆេះអួអាប់ |
| លោភលន់បង្ក | យល់ល្អចំណាប់ | ល្ងិតល្ងង់កាន់កាប់ | |
| ក្នុងនគរកាយ ។ | |||
| ៤- | ក្រកិច្ចក្រកល | ក្រដឹងដិតដល់ | ក្រនាំអន្តរាយ |
| ក្រវៃច្នៃទាស់ | ក្រវាស់វែងឆ្ងាយ | ស្តាប់ឪពុកម្តាយ | |
| កូនអើយកុំក្រ ។ | |||
| ទំនាក់ទំនងឆ្គងសម្តី | កាយពុំគប្បីចិត្តឫស្យា | ||
| ខ្វះខាតអង្គមួយនាំខូចការ | ល្អរៀនរក្សាអង្គទាំងបី ។ |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



