Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
លោភលន់នាំឲ្យវិនាស
- បទពាក្យ៩ បែបជាប់ទង -
| ១- | លោភលើសលន់ | គន់ចង់បាន | ខានប្រយោជន៍ |
| លោភហិនហោច | ខ្លោចទ្រព្យឯង | តែងសោកស្តាយ | |
| លោភឡើងស្លេក | ដេកមិនលក់ | វក់ខ្វល់ខ្វាយ | |
| លោភចំណាយ | ចាយមិនគិត | ពិតខាតបង់ ។ | |
| ២- | លោភត្របាញ់ | ចាញ់បោកគេ | ទ្វេបាបពិត |
| លោភគំនិត | គិតចំណេញ | ចេញចំណង់ | |
| លោភដោះដូរ | ថ្នូរខ្ចាយខ្ចោះ | អស់ពីថង់ | |
| លោភលើសប្លង់ | បង់បាត់ទ្រព្យ | ងាប់ពិចារណ៍ ។ | |
| ៣- | លោភលន់លើស | ល្មើសឆបោក | សោកខ្លួនឯង |
| ជនពាលក្លែង | តែងរាប់រៀប | លាភសក្តា | |
| នុយអន្ទាក់ | លាក់ច្របល់ | កលមុសា | |
| ចាញ់ទុក្ខា | ផ្សាបង់ទ្រព្យ | ងាប់ទាំងប្រាណ ។ | |
| ៤- | ចេះពីរៀន | មានពីរក | មកទៅដល់ |
| ការមិនខ្វល់ | ផលជុំជិត | ពិតមិនក្សាន្ត | |
| ការមិនធ្វើ | មើល៍មិនគិត | ពិតមិនបាន | |
| ល្អក់ល្អៀងល្អាន | ខានប្រយោជន៍ | ខ្លោចដួងចិត្ត ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



