www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

លោភលន់នាំឲ្យវិនាស

- បទពាក្យ៩ បែបជាប់ទង -
១- លោភលើសលន់ គន់ចង់បាន ខានប្រយោជន៍
  លោភហិនហោច ខ្លោចទ្រព្យឯង តែងសោកស្តាយ
  លោភឡើងស្លេក ដេកមិនលក់ វក់ខ្វល់ខ្វាយ
  លោភចំណាយ ចាយមិនគិត ពិតខាតបង់ ។
២- លោភត្របាញ់ ចាញ់បោកគេ ទ្វេបាបពិត
  លោភគំនិត គិតចំណេញ ចេញចំណង់
  លោភដោះដូរ ថ្នូរខ្ចាយខ្ចោះ អស់ពីថង់
  លោភលើសប្លង់ បង់បាត់ទ្រព្យ ងាប់ពិចារណ៍ ។
៣- លោភលន់លើស ល្មើសឆបោក សោកខ្លួនឯង
  ជនពាលក្លែង តែងរាប់រៀប លាភសក្តា
  នុយអន្ទាក់ លាក់ច្របល់ កលមុសា
  ចាញ់ទុក្ខា ផ្សាបង់ទ្រព្យ ងាប់ទាំងប្រាណ ។
៤- ចេះពីរៀន មានពីរក មកទៅដល់
  ការមិនខ្វល់ ផលជុំជិត ពិតមិនក្សាន្ត
  ការមិនធ្វើ មើល៍មិនគិត ពិតមិនបាន
  ល្អក់ល្អៀងល្អាន ខានប្រយោជន៍ ខ្លោចដួងចិត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២២០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖