navigate_nextMedianavigate_nextEducational Poems
មន្តស្នេហ៍ទំនាក់ទំនង
- បទពាក្យ៩ បែបជាប់ទង -
| ១- | រាល់វាចា | ថាពាក្យពិត | គិតឱ្យចំ |
| | ប្រភពផ្សំ | ខំបញ្ចូល | ស្នូលសម្តី |
| | ពាក្យពីរោះ | យសថ្កុំថ្កើង | ឡើងរាសី |
| | ខុសកុំស្តី | ខ្លីគំនិត | រឹតតែវ៉ែ ។ |
|
| ២- | កាយគាប់គន់ | ទន់ភ្លន់សម | ខំហ្វឹកហាត់ |
| | ការម៉ឺងម៉ាត់ | បាត់ឆ្គាំឆ្គង | គ្រងមន្តស្នេហ៍ |
| | ឫកសមសួន | ខ្លួនមានយស | រស់ល្ហើយល្ហែ |
| | ដូចដួងខែ | ថែពន្លឺ | ភ្លឺពេកក្តាត់ ។ |
|
| ៣- | ចិត្តផូរផង់ | អង្គកុសល | ផលស្មោះត្រង់ |
| | លះបាបបង់ | សង់អំណរ | តសព្វសត្វ |
| | លោភលន់លះ | ជ្រះកំហឹង | ប្រឹងកម្ចាត់ |
| | ល្ងិតល្ងង់បាត់ | ស្កាត់អំពល់ | យល់ភប់ភ័ព្វ ។ |
|
| ៤- | ជនប្រុសស្រី | បីបានល្អ | សថ្លៃថ្លា |
| | គ្រប់ប្រាថ្នា | ការទាក់ទង | រងគុណគាប់ |
| | ល្អរាល់ថ្ងៃ | ថ្លៃមាំមួន | ខ្លួនមានទ្រព្យ |
| | ប្រកាន់ខ្ជាប់ | ធ្លាប់ប្រព្រឹត្ត | ពិតមានស្នេហ៍ ។ |
|
ជំនួយស្មារតី : អប់រំរំឭកការអនុវត្តកាយ វាចា និងចិត្ត ឱ្យល្អជានិច្ច ទុកជាទ្រព្យគាប់ប្រសើរ សម្រាប់ខ្លួន ដើម្បីបង្កើនគុណភាពក្នុងទំនាក់ទំនង និងជំនឿទុកចិត្ត