www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

មន្តស្នេហ៍ទំនាក់ទំនង

- បទពាក្យ៩ បែបជាប់ទង -
១- រាល់វាចា ថាពាក្យពិត គិតឱ្យចំ
  ប្រភពផ្សំ ខំបញ្ចូល ស្នូលសម្តី
  ពាក្យពីរោះ យសថ្កុំថ្កើង ឡើងរាសី
  ខុសកុំស្តី ខ្លីគំនិត រឹតតែវ៉ែ ។
២- កាយគាប់គន់ ទន់ភ្លន់សម ខំហ្វឹកហាត់
  ការម៉ឺងម៉ាត់ បាត់ឆ្គាំឆ្គង គ្រងមន្តស្នេហ៍
  ឫកសមសួន ខ្លួនមានយស រស់ល្ហើយល្ហែ
  ដូចដួងខែ ថែពន្លឺ ភ្លឺពេកក្តាត់ ។
៣- ចិត្តផូរផង់ អង្គកុសល ផលស្មោះត្រង់
  លះបាបបង់ សង់អំណរ តសព្វសត្វ
  លោភលន់លះ ជ្រះកំហឹង ប្រឹងកម្ចាត់
  ល្ងិតល្ងង់បាត់ ស្កាត់អំពល់ យល់ភប់ភ័ព្វ ។
៤- ជនប្រុសស្រី បីបានល្អ សថ្លៃថ្លា
  គ្រប់ប្រាថ្នា ការទាក់ទង រងគុណគាប់
  ល្អរាល់ថ្ងៃ ថ្លៃមាំមួន ខ្លួនមានទ្រព្យ
  ប្រកាន់ខ្ជាប់ ធ្លាប់ប្រព្រឹត្ត ពិតមានស្នេហ៍ ។
ជំនួយស្មារតី : អប់រំរំឭកការអនុវត្តកាយ វាចា និងចិត្ត ឱ្យល្អជានិច្ច ទុកជាទ្រព្យគាប់ប្រសើរ សម្រាប់ខ្លួន ដើម្បីបង្កើនគុណភាពក្នុងទំនាក់ទំនង និងជំនឿទុកចិត្ត

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៧២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖