Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ជំនួយស្មារតីជូនសហគ្រិន
- បទពាក្យ៧ -
| * | មានលុយកាក់ច្រើនធ្វើជំនួញ | នឹកស្មានថាជួញបានកម្រៃ |
| ធ្វើផែនការធំអស់ពីដៃ | បានប៉ុន្មានថ្ងៃដួលហែហូរ ។ | |
| * | គួរគិតដល់កត្តាប្រាំយ៉ាង | សិល្ប៍វិធីខាងការលក់ដូរ |
| ច្រើនមុខទំនិញគ្រប់ក្បាច់ក្បូរ | ខំមើលស្តាប់ស្នូរអ្នកត្រូវការ ។ | |
| * | កែច្នៃម៉ូតម៉ាកមានគុណភាព | បរិមាណប្រៀបធៀបសព្វទីផ្សារ |
| ជ្រើសរើសទីតាំងលក់ផលា | ធាតុដើមត្រូវការងាយរកទិញ ។ | |
| * | អតិថិជនងាយនឹងរក | នៅជិតជម្រកសព្វទំនិញ |
| មានមធ្យមក្រឥតម្នោម្នេញ | មានលុយមកទិញតាមប្រាថ្នា ។ | |
| * | អ្នកលក់ដាក់តម្លៃសមស្រប | អ្នកទិញកាក់កបក្នុងចិន្តា |
| ទៅមករកទិញតាមត្រូវការ | ខ្វះខាតយ៉ាងណាទាក់ទងទៀត ។ | |
| * | ប្រសិនលក់កោរមិនដាក់ទឹក | គ្មាននរណានឹកខ្វះរសជាតិ |
| ក្រៀមក្រោះសោះខ្យល់ដូចត្រីងៀត | ដ្បិតខ្វះមារយាទបង់អសារ ។ | |
| * | ស៊ូចំណេញតិចលក់បានច្រើន | ប្រសើរជាងកើនលក់តិចណា |
| បានតែម្តងទេមិនអស្ចារ្យ | ក្រោយដូចបក្សាហើរហែហៃ ។ | |
| * | ចេះចាំផ្សព្វផ្សាយគេតាមដោយ | តាក់តែងឬឱ្យឥតគិតថ្លៃ |
| ផ្តល់កម្មីស្យុងត្រូវតម្លៃ | ដល់អ្នកជួយដៃរកម៉ូយឱ្យ ។ | |
| * | គិតគូរគណនាលក់ចុះថ្លៃ | សម្រួលតម្លៃតាមខ្លាំងខ្សោយ |
| ឆ្នោតធ្នាក់ទាក់ចិត្តអ្នកទិញដោយ | ជាហេតុធ្វើឱ្យអ្នកទិញអរ ។ | |
| * | កំណត់ប្រភេទអ្នកប្រើប្រាស់ | ផលិតផ្តេសផ្តាសនាំវ័ណ្ឌក |
| តាមមានមធ្យមឬអ្នកក្រ | ដាក់តម្លៃល្អស្របផលិត ។ | |
| * | បើគុណភាពល្អត្រូវលក់ថ្លៃ | មិនចុះតម្លៃគន់គូរគិត |
| ចំណែកអ្នកក្រនៅឆ្ងាយជិត | ខ្វះលុយគឺពិតមិនមកពាល់ ។ | |
| * | រួមគ្រប់យុទ្ធសាស្ត្រដែលធ្វើឱ្យ | អ្នកទិញមកដោយឥតពិភាល់ |
| សព្វផលសេវាទទួលស្គាល់ | ចាយមិនប៉ះពាល់ផលពេញចិត្ត ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



