www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ជំនួយស្មារតីជូនសហគ្រិន

- បទពាក្យ៧ -
* មានលុយកាក់ច្រើនធ្វើជំនួញ នឹកស្មានថាជួញបានកម្រៃ
  ធ្វើផែនការធំអស់ពីដៃ បានប៉ុន្មានថ្ងៃដួលហែហូរ ។
* គួរគិតដល់កត្តាប្រាំយ៉ាង សិល្ប៍វិធីខាងការលក់ដូរ
  ច្រើនមុខទំនិញគ្រប់ក្បាច់ក្បូរ ខំមើលស្តាប់ស្នូរអ្នកត្រូវការ ។
* កែច្នៃម៉ូតម៉ាកមានគុណភាព បរិមាណប្រៀបធៀបសព្វទីផ្សារ
  ជ្រើសរើសទីតាំងលក់ផលា ធាតុដើមត្រូវការងាយរកទិញ ។
* អតិថិជនងាយនឹងរក នៅជិតជម្រកសព្វទំនិញ
  មានមធ្យមក្រឥតម្នោម្នេញ មានលុយមកទិញតាមប្រាថ្នា ។
* អ្នកលក់ដាក់តម្លៃសមស្រប អ្នកទិញកាក់កបក្នុងចិន្តា
  ទៅមករកទិញតាមត្រូវការ ខ្វះខាតយ៉ាងណាទាក់ទងទៀត ។
* ប្រសិនលក់កោរមិនដាក់ទឹក គ្មាននរណានឹកខ្វះរសជាតិ
  ក្រៀមក្រោះសោះខ្យល់ដូចត្រីងៀត ដ្បិតខ្វះមារយាទបង់អសារ ។
* ស៊ូចំណេញតិចលក់បានច្រើន ប្រសើរជាងកើនលក់តិចណា
  បានតែម្តងទេមិនអស្ចារ្យ ក្រោយដូចបក្សាហើរហែហៃ ។
* ចេះចាំផ្សព្វផ្សាយគេតាមដោយ តាក់តែងឬឱ្យឥតគិតថ្លៃ
  ផ្តល់កម្មីស្យុងត្រូវតម្លៃ ដល់អ្នកជួយដៃរកម៉ូយឱ្យ ។
* គិតគូរគណនាលក់ចុះថ្លៃ សម្រួលតម្លៃតាមខ្លាំងខ្សោយ
  ឆ្នោតធ្នាក់ទាក់ចិត្តអ្នកទិញដោយ ជាហេតុធ្វើឱ្យអ្នកទិញអរ ។
* កំណត់ប្រភេទអ្នកប្រើប្រាស់ ផលិតផ្តេសផ្តាសនាំវ័ណ្ឌក
  តាមមានមធ្យមឬអ្នកក្រ ដាក់តម្លៃល្អស្របផលិត ។
* បើគុណភាពល្អត្រូវលក់ថ្លៃ មិនចុះតម្លៃគន់គូរគិត
  ចំណែកអ្នកក្រនៅឆ្ងាយជិត ខ្វះលុយគឺពិតមិនមកពាល់ ។
* រួមគ្រប់យុទ្ធសាស្ត្រដែលធ្វើឱ្យ អ្នកទិញមកដោយឥតពិភាល់
  សព្វផលសេវាទទួលស្គាល់ ចាយមិនប៉ះពាល់ផលពេញចិត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖