navigate_nextMedianavigate_nextEducational Poems
ទោស និង កំហុស
- បទកាកគតិ -
| ១- | អាតុបលួចមាន់ | អាតុលមកទាន់ | ចាប់ជេរផ្តាសា |
| | អាឯងអាក្រក់ | លបឆ្មក់លួចណា | ល្មើសច្បាប់មាត្រា |
| | | អកតញ្ញូ ។ | |
|
| ២- | ចោរខឹងក្រេវក្រោធ | លួចមាន់មិនចោទ | ខឹងម្ចាស់ជេរយូរ |
| | ជេរលើសកំហុស | ចម្រុះរអ៊ូ | ចោរកតញ្ញូ |
| | | លួចស្ងោរជូនម្តាយ ។ | |
|
| ៣- | ចោរទ្រាំមិនបាន | ស្ទុះធាក់វាយច្រាន | ម្ចាស់មាន់ខ្ទាតឆ្ងាយ |
| | អញលួចទុកសែន | សំណែនជូនម្តាយ | ជេរលើសបន្លាយ |
| | | ហួសទោសទេតើ ។ | |
|
| ៤- | ទទួលកំហុស | អញលួចពិតខុស | តាមទោសដំណើរ |
| | ទទួលទោសពិត | តាមក្រឹត្យប្រសើរ | តែសូមកុំដើរ |
| | | ដៀលអញលើសទោស ។ | |
|
ជំនួយស្មារតី : ទោសនៃការនិយាយ និងចោទប្រកាន់លើសពីការពិត